Monday, May 7, 2012

អនុស្សាវរីយ៍​សេកសក [ស៊ីន ស៊ីសាមុត]

 (ទាញយក)
១. នឹក​ដល់​សេកសក​ទឹក​ហូរ​រលេញ រលក​បោក​បាច​បណ្ដេញ
រត់​រមេញ​លើ​ផ្ទាំង​សិលា រលើប​រលោង​រាប​ស្មើ​ដូច​ក្ដារ
ហែបហែល​បណ្ដែត​អាត្មា ហែល​ធ្មេច​នេត្រា​តាម​ទឹក។

២. អណ្ដែត​ទៅ​ប៉ះ​លើ​ព្រេង​វាសនា បណ្ដាច់​បណ្ដូល​បុប្ផា
លើ​គង្គា​រូប​ល្អ​គួរ​ភ្លឹក យក​ដៃ​ច្រាន​បង​ហើយ​សើច​កក្អឹក
ពីរោះ​ដូច​រលក​ទឹក សក្តិ​សម​នឹង​ឫក​ប្រពៃ។

បន្ទរ. បង​ឮ​អូន​ឆ្លើយ​ពាក្យ​រណ្ដំ ពីរោះ ពីរោះ​ពុំ​មាន​ឆ្មើង​ឆ្មៃ
ឱ! សេក​សក បង​សែន​នឹក​ស្រី
តើ​កម្ម​អ្វី នាំ​ឲ្យ​ស្រី​ឃ្លាត​ពី​បង​ហើយ?

៣. ចំណារ​លើ​ថ្ម​ចំណាំ​ចិត្ត​ស្នេហ៍ ដិត​ជាប់​រាប់​រយ​ថ្ងៃ​ខែ
ថ្ម​នៅ​តែ​ចារ​ជា​សាក្សី កម្ម​កាច​បោក​បក់​មក​លប​ប្រល័យ
ស្នេហា​យើង​ឲ្យ​ក្សិណ​ក្ស័យ សល់​តែ​ស្នា​ដៃ​លើ​ថ្ម។

ភ្លេង -> ៣

0 comments:

Post a Comment