Wednesday, April 25, 2012
បងស្រណោះសម្ដី [ស៊ីន ស៊ីសាមុត]
ពោល៖ អាហ្គោៗ អាហ្គោៗ អាហ្គោៗ អាហ្គោៗ
១. បងស្រណោះសម្ដី អ៊ីយេៗ ស្រណោះសម្ដី (២ដង) ដែលអូនថាកុំចោលស្រី អ៊ីយេៗ អូនថាកុំចោលស្រី (២ដង) ។
២. បងនៅចាំ ចាំជានិច្ច មិនអាចបំភ្លេចចោលបានទេ ព្រោះសម្ផស្សសម្រស់ស្នេហ៍ រៀមសុខចិត្តថែឲ្យបានគង់។
៣. ភក្ត្រាអើយ មូលក្រឡង់ រៀមមិនបោះបង់ទេណាអូន ពាក្យបេតី លុះថ្ងៃសូន្យ មិនចោលឲ្យអូននៅកំព្រា។
(ច្រៀងឡើងវិញ)
ពោល៖ អាហ្គោៗ អាហ្គោៗ អាហ្គោៗ
Labels:
បទពីដើម,
ស៊ីន ស៊ីសាមុត
ដងស្ទឹងសង្កែ [ស៊ីន ស៊ីសាមុត]
១. ដងស្ទឹងសង្កែខែលិចផុតទៅ តោឈរយាមផ្លូវ នៅក្បាលស្ពានថ្ម ស្រមោលធម្មជាតិខំរំលេចពណ៌ សូររថភ្លើងចរ អង្រួនរាត្រី។
២. ផ្ទះដំបូលស្បូវនៅត្រើយខាងកើត ជាភូមិកំណើត ឋានស្នេហ៍កវី ដើមផ្លូវមានគេលក់នំចំណី ឥឡូវរឿងថ្មី ឲ្យយើងភ្លេចអស់។
បន្ទរ. អូនកុំជេរស្ទឹង បើខឹងនឹងបង ទុកគ្រាន់ដើរឆ្លងនឹករឿងស្រណោះ ទឹកអើយ ហូរទៅកុំនៅក្រៀមក្រោះ នាំដួងចិត្តស្មោះទៅប្រាប់នាងផង។
៣. ឱ! ស្ទឹងសង្កែធ្លាប់តែផ្ញើចិត្ត ពេលយប់ងងឹត ស្ទាបអង្អែលថ្នម បើឈប់ស្នេហាសូមខ្លួនជាបង បានជួបម្ដងៗ ញញឹមគ្មានឈប់។
(បន្ទាប់មក បន្ទរ និង ៣)
Labels:
បទពីដើម,
ស៊ីន ស៊ីសាមុត
ឆ្នេរសមុទ្រស្នេហ៍ [សាមុត - សុទ្ធា]
១. ស្រី៖ មើលទឹករលក បក់បោកទៅឆ្ងាយ ឆ្នេរខ្សាច់អន្លាយ ផុតកន្ទុយភ្នែក។
២. ប្រុស៖ ទូកក្ដោងសន្លឹម ភ្នំជាប់ជើងមេឃ គួរឲ្យសង្វែក ស្រណោះអាល័យ។
បន្ទរ. ស្រី៖ ឱះ ធម្មជាតិ! ខ្ញុំមិនចង់ឃ្លាត មិនចង់ឃ្លាតឆ្ងាយ។ ប្រុស៖ ចិត្តខ្ញុំសែននឹក សែននឹកអាល័យ ថ្ងៃនឹងឃ្លាតទៅ។
៣. រួម៖ ឱ! ត្រចៀកកាំ មកចាំមើលផ្លូវ បើខ្ញុំឃ្លាតទៅ នៅឲ្យសុខសាន្ត នៅឲ្យសុខសាន្ត។
Labels:
បទពីដើម,
រស់ សេរីសុទ្ធា,
ស៊ីន ស៊ីសាមុត
អានី! [ស៊ីន ស៊ីសាមុត]
ពោល៖ អានី! ខ្ញុំនឹងច្រៀង ចម្រៀងនេះដើម្បីអ្នក។
១. អានី! រាត្រីដែលរៀមបានជួបថ្លៃ រាត្រី ដែលនាំមកនូវក្ដីវិបត្តិ ញាប់ញ័រក្នុងចិត្ត ដោយរូបស្រីមិនគិត អាណិតដល់រូបខ្ញុំលួចសម្លឹងអ្នក។
២. អានី! ពេលស្រីរាំខ្ញុំពាំទុក្ខព្រួយ ខ្លួនមួយ ទ្រូងរែងព្រួយក្រៀមក្រំខ្លោចផ្សា យ៉ាងណាប្រាថ្នា សូមតែចិត្តភក្ដី បើថ្លៃមិនបេតីសូមស្រីមេត្តា។
បន្ទរ. ខ្ញុំឈរកៀនលួចគន់ភ័ក្ត្រា ដូចឃើញតារាដែលរះសែនឆ្ងាយ ចិត្តរៀមនៅនឹកស្ដាយ ដល់កាយស្រី ថ្លៃមិនប្រណីបេះដូងកំព្រា។
៣. អូ៎ អូ៎ អានី! រឿងអ្វីទៀតខ្ញុំបំភ្លេចបាន កល្យាណ បំភ្លេចមិនបានដោយរឿងហេតុអ្វី សូមស្រីជួយឆ្លើយ នូវចម្លើយយ៉ាងខ្លី បើថ្លៃមិនបេតីសូមស្រីមេត្តា។
ពោល. អានី! ពេលស្រីរាំខ្ញុំពាំទុក្ខព្រួយ ខ្លួនមួយ ទ្រូងរែងព្រួយក្រៀមក្រំខ្លោចផ្សា យ៉ាងណាប្រាថ្នា សូមតែចិត្តភក្ដី បើថ្លៃមិនបេតី សូមស្រីមេត្តា។
បន្ទរ -> ៣
ពោល៖ អានី! សូមស្រីកុំជិនណាយរូបបងឲ្យសោះ។
Labels:
បទពីដើម,
ស៊ីន ស៊ីសាមុត
Subscribe to:
Posts (Atom)