Monday, May 7, 2012

យប់​នេះ​ពិសេស​មែន [សុទ្ធា - ហួយ មាស - ចោមច័ន្ទ]


១. យប់​នេះ​ពិសេស​មែន ពិសេស​មែន​ណា​បង
បាន​ជួប​គ្នា​ម្ដង រាំ​ផង​ច្រៀង​ផង អ៊ឺមហ៊ឺ... សប្បាយ​ម្ល៉េះទេ។

២. អញ្ជើញ​មិត្ត​ប្រុស​ស្រី ចង់​ញ៉ាំ​អី​ញ៉ាំ​ទៅ
ញ៉ាំ​ទៅៗ កុំ​បង្អង់​នៅ អឺមហ៊ឺ... ខាត​ពេល​យើង​រាំ។

បន្ទរ. សូម​អញ្ជើញ អញ្ជើញ​កុំ​ខ្មាស​អៀន​អី
សូម​អញ្ជើញ អញ្ជើញ​កុំ​ខ្មាស​អៀន​អី។

៣. នេះ​ស្រា Hennesy នេះ​វីស្គី​សូដា
អញ្ជើញ​ពិសា តាម​ចិន្ដា​ទៅ អ៊ឺមហ៊ឺ... រួច​រាំ​ទល់​ភ្លឺ។

ភ្លេង -> ច្រៀង​ឡើង​វិញ

អនុស្សាវរីយ៍​សេកសក [ស៊ីន ស៊ីសាមុត]

 (ទាញយក)
១. នឹក​ដល់​សេកសក​ទឹក​ហូរ​រលេញ រលក​បោក​បាច​បណ្ដេញ
រត់​រមេញ​លើ​ផ្ទាំង​សិលា រលើប​រលោង​រាប​ស្មើ​ដូច​ក្ដារ
ហែបហែល​បណ្ដែត​អាត្មា ហែល​ធ្មេច​នេត្រា​តាម​ទឹក។

២. អណ្ដែត​ទៅ​ប៉ះ​លើ​ព្រេង​វាសនា បណ្ដាច់​បណ្ដូល​បុប្ផា
លើ​គង្គា​រូប​ល្អ​គួរ​ភ្លឹក យក​ដៃ​ច្រាន​បង​ហើយ​សើច​កក្អឹក
ពីរោះ​ដូច​រលក​ទឹក សក្តិ​សម​នឹង​ឫក​ប្រពៃ។

បន្ទរ. បង​ឮ​អូន​ឆ្លើយ​ពាក្យ​រណ្ដំ ពីរោះ ពីរោះ​ពុំ​មាន​ឆ្មើង​ឆ្មៃ
ឱ! សេក​សក បង​សែន​នឹក​ស្រី
តើ​កម្ម​អ្វី នាំ​ឲ្យ​ស្រី​ឃ្លាត​ពី​បង​ហើយ?

៣. ចំណារ​លើ​ថ្ម​ចំណាំ​ចិត្ត​ស្នេហ៍ ដិត​ជាប់​រាប់​រយ​ថ្ងៃ​ខែ
ថ្ម​នៅ​តែ​ចារ​ជា​សាក្សី កម្ម​កាច​បោក​បក់​មក​លប​ប្រល័យ
ស្នេហា​យើង​ឲ្យ​ក្សិណ​ក្ស័យ សល់​តែ​ស្នា​ដៃ​លើ​ថ្ម។

ភ្លេង -> ៣

ក្រមុំ​ឥណ្ឌា [មាស ហុកសេង]


១. យប់​មិញ​ខ្ញុំ​គេង​លក់​ទៅ ក្នុង​ពេល​យប់​ជ្រៅ​សុបិន​នៅ​នេត្រា
ឃើញ​ស្រី​ឥណ្ឌា​មួយ​នោះ​ណា រូប​ស្រស់​អស្ចារ្យ​ចង្កេះ​មូល​ក្លំ។

២. ដំណើរ​ដើរ​ដូច​កិន្នរ ថែម​ពាក់​អាវ​ស​ស្រស់​បវរ​សែន​សម
ឃើញ​ភ្លាម​ចិត្ត​ញាប់ញ័រ​រណ្ដំ ហាក់​ដូច​ត្រូវ​មន្ត​អាគម​ក្រមុំ​ឥណ្ឌា។

បន្ទរ. ស្រាប់​តែ​នាង​នោះ​ងាក​ចំ ញញឹម​ដាក់​ខ្ញុំ ខ្ញុំស្លុត​ចិន្ដា
ស្រាប់​តែ​នាង​នោះ​ងាក​ចំ ញញឹម​ដាក់​ខ្ញុំ ខ្ញុំ​ស្លុត​ចិន្ដា
ខ្ញុំ​ភ័យ​អរ​ក្នុង​ចិត្ត​អស្ចារ្យ គិត​ថា​មាន​លាភ​ប្រសើរ
ស្ទុះ​ទៅ​បម្រុង​នឹង​និយាយ​ស្នេហ៍ ស្រាប់​នាង​ដើរ​ធ្វើ​ហី​ដាក់​ខ្ញុំ
នាង​ដើរ​ធ្វើ​ហី​ដាក់​ខ្ញុំ ឲ្យ​ខ្ញុំ​ខ្មាស​គេ​ក្រៃលែង។

(ច្រៀង​ឡើង​វិញ)

ឲ្យ​ខ្ញុំ​ខ្មាស​គេ​ក្រៃលែង ឲ្យ​ខ្ញុំ​ខ្មាស​គេ​ក្រៃលែង។