Saturday, January 14, 2012

បទ៖ សម្រស់​កោះ​កុង [ស៊ីន ស៊ីសាមុត]



I. ឱ! ខែត្រ​កោះ​កុង​ឋិត​ក្នុង​ចិត្ត​ខ្ញុំ ជា​ស្ថាន​សួគ៌​សុខ​ភិរម្យ សែន​ក្សាន្ត​សុខុម​ដែល​ខ្ញុំ​ស្នេហា ទេសភាព​ទាំង​ឡាយ​ផ្សព្វផ្សាយ​គន្ធា ជា​គ្រឿង​អលង្ការ មក​រចនា​សម្រស់​កោះ​កុង។

II. ស្រមៃ​ដូច​ឋិត​នា​ស្ថាន​កេនរ នារី​ភុំផាន​បវរ​តុប​តែង​លម្អ​ដូច​ក្ងោក​ពេន​ពន់ ទុំ​លើ​ក្បាល​ទូក​សែន​សម​ទ្រើស​ទ្រង់ សក់​វែង​រលើប​រលោង ភក្ត្រ​ផូរផង់​ដូច​កិន្នរី។

R. ជាប់​ចិត្ត​គយ​គន់​អរុណ​រៀង​រះ ទូក​មីរ​ដេរដាស កម្រ​ប្រទះ​ទេសភាព​ប្រពៃ ជាប់​ចិត្ត​គយ​គន់​សាយណ្ហ​សម័យ រលក​រលេញ​ចាំង​រស្មី ដូច​ពេជ្រ​ឆ្នៃ​រចនា។

III. នារី​ស្លៀក​ពាក់​ឆ្លុះ​ពណ៌​គ្រប់​យ៉ាង អង្គុយ​ក្រោម​ដើម​កោង​កាង សម្អិត​សម្អាត​ងូត​ទឹក​ដ៏​ថ្លា ខ្លះ​ស្លៀក​ពាក់​ខ្លី​អាវ​ស្ដើង​សង្ហា ខ្យល់​ផាត់​មក​ប៉ះ​កាយា ផ្គាប់​នេត្រា​បុប្ផា​កោះកុង។

ភ្លេង -> R -> III

0 comments:

Post a Comment