Saturday, January 14, 2012

បទ៖ ថ្នម​អើយ​ថ្នម [សាមុត - សុទ្ធា]



I. ប៖ ថ្នម​អើយ​ថ្នម បី​បម​បំពេ​គេង​កើយ​ឱរា មិន​អាច​សៅហ្មង​ឡើយ​ណា ស្នេហា​ត្រួយ​បណ្ដូល​ចិត្ត។

II. ស៖ ថ្នម​អើយ​ថ្នម សូម​ថ្នម​បំពេ​អស់​មួយ​ជីវិត សូម​ស្នេហ៍​មេត្តា​អាណិត ជីវិត​កំព្រា​អូន​ផង។

R. ប៖ អូន​ធ្លាប់​ស្គាល់​ចិត្ត​បង​ហើយ កែវ​បង​អើយ​កែវ​កុំ​កើត​ទុក្ខ​សៅហ្មង។ ស៖ អូន​អរ​ពេក​កន្លង រស់​ជិត​ទ្រូង​បង​ស្នេហ៍​ជា​ចំណង​លុះ​មរណា។

III. រួម៖ ថ្នម​អើយ​ថ្នម យើង​ព្រម​ស្ម័គ្រ​ស្មោះ​លុះ​សូន្យ​សង្ខារ ដូច​មេឃ​និង​ហ្វូង​តារា ដូច​ផ្កា​និង​ទឹក​សន្សើម។

ភ្លេង -> R -> ៣

1 comment:

  1. ដាក់​បទ​សុស ម៉ាត់ ឲ្យ​ច្រើន​ម៉ោ ព្រោះ​អ្នក​ចម្រៀង​នេះ​មិន​សូវ​មាន​គេ​ដាក់​ផ្សាយ​ទេ។ កែវ សា រ៉ាត់ ផង។

    ReplyDelete