Wednesday, April 25, 2012

បង​ស្រណោះ​សម្ដី [ស៊ីន ស៊ីសាមុត]



ពោល៖ អាហ្គោៗ អាហ្គោៗ អាហ្គោៗ អាហ្គោៗ

១. បង​ស្រណោះ​សម្ដី អ៊ីយេៗ ស្រណោះ​សម្ដី (២ដង) ដែល​អូន​ថា​កុំ​ចោល​ស្រី អ៊ីយេៗ អូន​ថា​កុំ​ចោល​ស្រី (២ដង) ។
២. បង​នៅ​ចាំ ចាំ​ជា​និច្ច មិន​អាច​បំភ្លេច​ចោល​បាន​ទេ ព្រោះ​សម្ផស្ស​សម្រស់​ស្នេហ៍ រៀម​សុខ​ចិត្ត​ថែ​ឲ្យ​បាន​គង់។
៣. ភក្ត្រា​អើយ មូល​ក្រឡង់ រៀម​មិន​បោះបង់​ទេ​ណា​អូន ពាក្យ​បេតី លុះ​ថ្ងៃ​សូន្យ មិន​ចោល​ឲ្យ​អូន​នៅ​កំព្រា។
(ច្រៀង​ឡើង​វិញ)

ពោល៖ អាហ្គោៗ អាហ្គោៗ អាហ្គោៗ

ដង​ស្ទឹង​សង្កែ [ស៊ីន ស៊ីសាមុត]



១. ដង​ស្ទឹង​សង្កែ​ខែ​លិច​ផុត​ទៅ តោ​ឈរ​យាម​ផ្លូវ នៅ​ក្បាល​ស្ពាន​ថ្ម ស្រមោល​ធម្មជាតិ​ខំ​រំលេច​ពណ៌ សូរ​រថភ្លើង​ចរ អង្រួន​រាត្រី។
២. ផ្ទះ​ដំបូល​ស្បូវ​នៅ​ត្រើយ​ខាង​កើត ជា​ភូមិកំណើត ឋាន​ស្នេហ៍​កវី ដើម​ផ្លូវ​មាន​គេ​លក់​នំ​ចំណី ឥឡូវ​រឿង​ថ្មី ឲ្យ​យើង​ភ្លេច​អស់។
បន្ទរ. អូន​កុំ​ជេរ​ស្ទឹង បើ​ខឹង​នឹង​បង ទុក​គ្រាន់​ដើរ​ឆ្លង​នឹក​រឿង​ស្រណោះ ទឹក​អើយ ហូរ​ទៅ​កុំ​នៅ​ក្រៀម​ក្រោះ នាំ​ដួង​ចិត្ត​ស្មោះ​ទៅ​ប្រាប់​នាង​ផង។
៣. ឱ! ស្ទឹង​សង្កែ​ធ្លាប់​តែ​ផ្ញើ​ចិត្ត ពេល​យប់​ងងឹត ស្ទាប​អង្អែល​ថ្នម បើ​ឈប់​ស្នេហា​សូម​ខ្លួន​ជា​បង បាន​ជួប​ម្ដងៗ ញញឹម​គ្មាន​ឈប់។

(បន្ទាប់​មក បន្ទរ និង ៣)

ឆ្នេរ​សមុទ្រ​ស្នេហ៍ [សាមុត - សុទ្ធា]



១. ស្រី៖ មើល​ទឹក​រលក បក់​បោក​ទៅ​ឆ្ងាយ ឆ្នេរ​ខ្សាច់​អន្លាយ ផុត​កន្ទុយ​ភ្នែក។
២. ប្រុស៖ ទូក​ក្ដោង​សន្លឹម ភ្នំ​ជាប់​ជើង​មេឃ គួរ​ឲ្យ​សង្វែក ស្រណោះ​អាល័យ។
បន្ទរ. ស្រី៖ ឱះ ធម្មជាតិ! ខ្ញុំ​មិន​ចង់​ឃ្លាត មិន​ចង់​ឃ្លាត​ឆ្ងាយ។ ប្រុស៖ ចិត្ត​ខ្ញុំ​សែន​នឹក សែន​នឹក​អាល័យ ថ្ងៃ​នឹង​ឃ្លាត​ទៅ។
៣. រួម៖ ឱ! ត្រចៀក​កាំ មក​ចាំ​មើល​ផ្លូវ បើ​ខ្ញុំ​ឃ្លាត​ទៅ នៅ​ឲ្យ​សុខ​សាន្ត នៅ​ឲ្យ​សុខ​សាន្ត។

អានី! [ស៊ីន ស៊ីសាមុត]


ពោល៖ អានី! ខ្ញុំ​នឹង​ច្រៀង ចម្រៀង​នេះដើម្បី​អ្នក។

១. អានី! រាត្រី​ដែល​រៀម​បាន​ជួប​ថ្លៃ រាត្រី ដែល​នាំ​មក​នូវ​ក្ដី​វិបត្តិ ញាប់​ញ័រ​ក្នុង​ចិត្ត ដោយ​រូបស្រី​មិន​គិត អាណិត​ដល់​រូប​ខ្ញុំ​លួច​សម្លឹង​អ្នក។
២. អានី! ពេល​ស្រី​រាំខ្ញុំ​ពាំ​ទុក្ខ​ព្រួយ ខ្លួន​មួយ ទ្រូង​រែង​ព្រួយ​ក្រៀម​ក្រំ​ខ្លោច​ផ្សា យ៉ាង​ណា​ប្រាថ្នា សូម​តែ​ចិត្ត​ភក្ដី បើ​ថ្លៃ​មិន​បេតី​សូម​ស្រី​មេត្តា។
បន្ទរ. ខ្ញុំ​ឈរ​កៀន​លួច​គន់​ភ័ក្ត្រា ដូច​ឃើញ​តារា​ដែល​រះ​សែន​ឆ្ងាយ ចិត្ត​រៀម​នៅ​នឹក​ស្ដាយ ដល់​កាយ​ស្រី ថ្លៃ​មិន​ប្រណី​បេះដូង​កំព្រា។
៣. អូ៎ អូ៎ អានី! រឿង​អ្វី​ទៀត​ខ្ញុំ​បំភ្លេច​បាន កល្យាណ បំភ្លេច​មិន​បាន​ដោយ​រឿង​ហេតុ​អ្វី សូម​ស្រី​ជួយ​ឆ្លើយ នូវ​ចម្លើយ​យ៉ាង​ខ្លី បើ​ថ្លៃ​មិន​បេតី​សូម​ស្រី​មេត្តា។

ពោល. អានី! ពេល​ស្រី​រាំខ្ញុំ​ពាំ​ទុក្ខ​ព្រួយ ខ្លួន​មួយ ទ្រូង​រែង​ព្រួយ​ក្រៀម​ក្រំ​ខ្លោច​ផ្សា យ៉ាង​ណា​ប្រាថ្នា សូម​តែ​ចិត្ត​ភក្ដី បើ​ថ្លៃ​មិន​បេតី សូម​ស្រី​មេត្តា។

បន្ទរ -> ៣

ពោល៖ អានី! សូម​ស្រី​កុំ​ជិនណាយ​រូប​បង​ឲ្យ​សោះ។