Monday, January 30, 2012

សុំ​ឱប​អូន​មួយ​នាទី​ពេល​បែក​គ្នា [កែវ វាសនា]



I. សុំ​ពេល​បាន​ទេ ត្រឹម​តែ​មួយ​នាទី សុំ​ឱប​អូន​មុន​អ្វីៗ​ត្រូវ​ចប់ មុន​ពេល​អូន​ចេញ​ទៅ គ្មាន​ថ្ងៃ​វិល​ត្រឡប់ អូន​អើយ​បាន​ដែរ​ទេ​ប៉ុណ្ណឹង។

II. គ្រាន់​តែ​សុំ​ឱប មុន​ពេល​ត្រូវ​បែក​គ្នា ក្នុង​គ្រា​នេះ​សូម​អូន​កុំ​ខឹង បង​ស្នេហ៍​អូន​ខ្លាំង​ណាស់ ហើយ​អូន​ក៏​បាន​ដឹង ប្រឹង​ញញឹម​បន្លប់​ទឹក​ភ្នែក។

R1. មិន​ហ៊ាន​ឃាត់​អូន​ទេ មិន​អាច​ក្បែរ​អូន​ដល់​ស្អែក ក៏​មិន​ហ៊ាន​សុំ​ពេល​អូន​យូរ​ពេក ព្រោះ​ផ្លូវ​បែក​មក​ដល់​នៅ​សល់​បង​ដែល​ស្មោះ រឿង​ទាំង​អស់​ប្រែ​ក្លាយ​ជា​អតីត។

R2. អាណិត​បង​ផង​សុំ​ឱប​ម្ដង​ទៀត សន្យា​ឈប់​ជួប​ឲ្យ​អូន​ខ្វល់​ចិត្ត ជ្រុល​ស្នេហ៍​ទ្រាំ​ឈឺ​ទទួល​ការ​ពិត​ទឹក​ភ្នែក។ សុំ​ឱប​ចុង​ក្រោយ​មុន​ពេល​បែក​គ្នា ទោះ​បី​វេលា​មិន​យូរ​ក៏​ដោយ ឱប​ម្ចាស់​ស្នេហ៍​អូន​ធ្លាប់​ឲ្យ ឱប​លួង​បេះ​ដូង។

ភ្លេង -> ច្រៀង​ឡើង​វិញ -> R2

សុំទោស! សុំ​ជូត​ទឹកភ្នែក​បន្តិច [កែវ វាសនា]



I. តាម​បំពេញ​អ្វីៗ​ដែល​អូន​ត្រូវ​ការ ទោះ​ដឹង​ថា​អូន​មិន​មែន​ស្មោះ​ពិត តាម​ចង់​ឲ្យ​អូន​មើល​ឃើញ​ពី​ចិត្ត ថា​បង​ពិត​ជា​ស្មោះ​ប៉ុណ្ណា។

II. ជួប​ដើម្បី​ឲ្យ​យើង​យល់​ចិត្ត​គ្នា តែ​មិន​ស្មាន​បែរ​ជា​យល់​សោកា ជួប​ស្រី​មុនៗ​មិន​ដូច​ជីវា ឯ​បេះ​ដូង ថែម​សន្យា​ស្មោះ​ផ្ដាច់​ប្ដូរ។

R1. ម្នាក់​ឯង​ស្ដែង​បង្ហាញ​រក​ស្មោះ គឺ​មនុស្ស​គ្មាន​ក្ដី​អាសូរ មួយ​ម៉ោង​មុន​គេ​ថា​ស្នេហ៍​ខ្ញុំ មួយ​ម៉ោង​ក្រោយ​គេ​ក៏​ផ្លាស់​ប្ដូរ ទោះ​ខំ​ស៊ូ ក៏​ស៊ូ​គ្មាន​ន័យ។

R2. សុំ​ទោស! សុំ​ជូត​ទឹក​ភ្នែក​បន្តិច មុន​ប្រែ​ចិត្ត​បំភ្លេច ឈប់​ធ្វើ​សង្សារ​ស្រី សុំ​យំ​ហើយ​ជូត​ទឹក​ភ្នែក​ដោយ​ខ្នង​ដៃ រំខាន​ស្រី​នៅ​ឈរ​មើល​ខ្ញុំ​យំ​បង្ហើយ។ សុំ​ទោស! ខ្ញុំ​សុំ​ជូត​ទឹក​ភ្នែក​ចេញ មុន​នឹង​ឈប់​ស្រលាញ់ ឈរ​ទល់​មុខ​ចុង​ក្រោយ សារភាព​គឺ​បង​ចុះ​ចាញ់​អូន​ហើយ ឈរ​ភ្លេច​ខ្លួន ខ្មាស​អ្នក​ក្រោយ ដែល​អូន​ត្រៀម​ស្មោះ។

ភ្លេង -> II -> R1 -> R2 (២​ដង)

Friday, January 20, 2012

ខ្លាច​ប្រពន្ធ​ដូច​ខ្លា [ស៊ីន ស៊ីសាមុត]



I. ខុស​អស់ ខុស​អស់ ខុស​អស់​បើ​នៅ​កំលោះ​ល្អ​ដែរ មិន​គួរ​ទេ​ប្រពន្ធ​ធ្វើ​ម៉ែ​ហើយ​ខ្ញុំ គិត​ដែរ​ថា​កុំ គិត​ដែរៗ គិត​ដែរ​ថា​កុំ ឥឡូវ​មក​យំ​អ្ហ៊ឺ ​ខ្លាច​ប្រពន្ធ​ដូច​ខ្លា។

II. អស្ចារ្យ អស្ចារ្យ អស្ចារ្យ​ខ្ញុំ​ដើរ​ទៅ​ណា​គេ​តាម យាម​អើយ​យាម​មើល​តែ​ខ្ញុំ​ជា​អ្នក​ទោស ប្រាក់​ខែ​គេ​យក​អស់ បើ​ឈ្លោះ​ក៏​ឈ្លោះ​មិន​ឈ្នះ​គេ​សោះ ខ្ញុំ​ស្គម​គេ​ថ្លោស​ម្ល៉ោះ​ហើយ​ចុះ​ចាញ់​គេ​ទៅ។


ច្រៀង​ឡើង​វិញ -> ភ្លេង -> ច្រៀង​ឡើង​វិញ

Tuesday, January 17, 2012

អាធ្រាត្រ [ស៊ីន ស៊ីសាមុត]



I. អាធ្រាត្រ ទ្រូង​សែន​ចង្អៀត​អ្វី​ម្ល៉េះ​ទេ ស្ដាយ​កាយ​ដែល​ធ្លាប់​ថ្នម​បំពេ នៅ​ក្រោម​ដួង​ខែ​មាន​រស្មី។
II. អាធ្រាត្រ ស្ដាយ​ក្លិន​ដែល​ឃ្លាត​ពី​ហឬទ័យ ស្រណោះ​សំណោក​សោក​អាល័យ ស្រណោះ​ក្លិន​ស្រី​មាស​ស្នេហ៍​អើយ។
R. នឹក​ឃើញ​ជា​និច្ច នឹក​ជានិច្ច នឹក​គ្មាន​ភ្លេច គ្រា​កៀក​កើយ វាយោ​រំភើយ យប់​ណាស់​ហើយ ព្រលឹង​អើយ​នៅ​ទីណា។
III. អាធ្រាត្រ មិន​គួរ​អូន​ឃ្លាត​ពី​ឱរា បើ​សិន​ជា​ឃ្លាត​ដោយ​ចេតនា នោះ​ក្ដី​ប្រាថ្នា​ប្រែ​ឥតន័យ។

ភ្លេង -> R -> III

Sunday, January 15, 2012

ផ្កា​ម្រុំ [ស៊ីន ស៊ីសាមុត]



I. សក្រវាទិ៍​ផ្កា​ម្រុំ ប្រាំ​រោច​ខែ​ភ្ជុំ​បង​នឹង​ចូល​ដណ្ដឹង (២ដង)
ព្រម​មិន​ព្រម​ពៅ​អើយ​កុំ​ខឹង (២ដង) បង​ចូល​ដណ្ដឹង​ដល់​ឪ​ម៉ែ
ព្រម​មិន​ព្រម​ពៅ​អើយ​កុំ​ខឹង បង​ចូល​ដណ្ដឹង​ដល់​ឪ​ម៉ែ។

II. ខ្វះ​អ្វី​ស្រី​គគោក តែ​មិន​យក​ធ្វើ​ជា​គូ​ស្នេហ៍ (២ដង)
ក្រៅ​ពី​ពៅ​បង​មិន​ត្រូវ​ការ​ទេ (២ដង) សុខ​ចិត្ត​ទំនេរ​មួយ​ជីវិត អើយ.....
ក្រៅ​ពី​ពៅ​បង​មិន​ត្រូវ​ការ​ទេ សុខ​ចិត្ត​ទំនេរ​មួយ​ជីវិត អើយ..... ។

ភ្លេង -> ច្រៀង​ឡើង​វិញ

ជាតិ​ក្រោយ​ទៅណា​ទៅទៅ [ឆន សុវណ្ណារាជ]



I. អរគុណ​អូន​ដែល​ដាក់​ខ្លួន​មក​ស្នេហ៍​បង អរគុណ​នួន​ល្អង​មាន​ចិត្ត​សន្ដោស អត់​ដូច​គ្នា​គឺ​ទ្រព្យ​សម្បត្តិ​កិត្តិយស មាន​ដូច​គ្នា​នោះ​គឺ​ចិត្ត​ផ្ដើម​ស្នេហ៍។ (ហ៊ឺ.....ហ៊ឺ.....)

II. ហត់​នឿយ​ណាស់​ទម្រាំ​បាន​ដូច​សព្វ​ថ្ងៃ អ្វីៗ​មិន​មែន​ចៃដន្យ​ទេ ម្ដេច​ពេល​នេះ​អូន​សុំ​បែក​ចែក​ផ្លូវ​ស្នេហ៍ កុំ​បែក​បាន​ទេ​បង​សុំ​អង្វរ។

R. មាន​ជាតិ​ក្រោយ​ទៅ​ណា​ទៅ​ទៅ តែ​ជាតិ​នេះ​បង​សុំ សុំ​ឲ្យ​អូន​រស់​នៅ​ក្បែរ​បង​រហូត មាន​ជាតិ​ក្រោយ​បង​នឹង​តាម​អូន ចង់​ជួប​ឬ​មិន​ចង់​ជួប តែ​បង​សុំ​សម្រាប់​ជាតិ​ហ្នឹង សុំ​រស់​ក្បែរ​អូន។
ភ្លេង -> ច្រៀង​ឡើង​វិញ -> R

រដូវ​ធ្លាក់​ភ្លៀង [កែវ សារ៉ាត់]



I. រដូវ​ភ្លៀង​ធ្លាក់​នៅ​ស្រុក​យើង ផ្គរ​លាន់​ឯ​ជើង​គ្រហឹម​ថ្ងូរ (២ដង) ។ មេឃ​ខ្មៅ​ត្រជាក់​ធ្លាក់​ជំនោរ ទីទុយ​មៀម​ថ្ងូរ​ជ្រែក​រាត្រី យ៉ាយ៉ាយ៉ាយ៉ា..... ។

II. កង្កែប​អបៗ​យំ​ក្នុង​បឹង ស្រែក​យំ​ទ្រហឹង​តាម​គង​គៀង (២ដង) ។ ព្រលឹម​ស្វាង​រះ​ព្រះ​សុរិយា អ្នក​ស្រែ​ចម្ការ​ផ្ទឹម​គោ​ក្របី យ៉ាយ៉ាយ៉ាយ៉ា..... ។

R. នឹក​ឡើង​សែន​ស្ដាយ​អនុស្សាវរីយ៍ កាល​យើង​ទាំង​ពីរ​នៅ​ក្មេង​វ័យ (២ដង) ។ បង​ណាត់​ជួប​អូន​ក្រោម​ដើម​ជ្រៃ រួច​នាំ​ស្រី​ថ្លៃ​ហែល​ទឹក​ថ្លា​ឈ្វេង យ៉ាយ៉ាយ៉ាយើយ..... ។

III. ស្រណោះ​ទួល​ពក​ក្បែរ​បឹង​ព្រៃ បង​នាំ​អូន​ស្រី​ជិះ​ទូក​លេង (២ដង) ។ កុក​ក្រៀល​ក្រសារ​ស្រែក​ក្ដែងៗ អកុសល​ចំបែង​ឲ្យ​យើង​ព្រាត់​គ្នា យើយៗៗៗៗ..... ។ (អូ...អូហូ....ហូ....ហូ....ហូ.....ហូ....ហូ)

ភ្លេង -> R -> III

បុប្ផា​ពេល​ព្រឹក​ព្រលឹម [ស៊ីន ស៊ីសាមុត]



I. បើ... ពិត​ជា​លោក​នេះ​នៅ មាន​ព្រះ​អាទិត្យ សូម​កុំ​គិត កុំ​គិត កុំ​គិត​ថា​ចិត្ត​បង​បែក​បែរ។

II. បើ... ពិត​ជា​លោក​នេះ​នៅ​តែ​ មាន​ដួង​ខែ សូម​មាស​ស្នេហ៍ មាស​ស្នេហ៍ មាស​ស្នេហ៍​អូន​កុំ​អស់​សង្ឃឹម។

R. បង... នឹង​ថ្នាក់​ថ្នម ថ្នាក់​ថ្នម​​ក្ដី​ស្នេហា ឱ!... បុប្ផា​ពេល​ព្រលឹម រីក​ស្រស់​ញញឹម ប្រោះព្រំ​ដោយ​សន្សើម​រាត្រី។

III. តើ... ប្រុស​ឯណា ដាច់​ចិត្ត ឥត​ប្រណី បើ​រូប​ស្រី រូប​ស្រី ល្អ​ក្រៃ​និស្ស័យ​អប្សរា។

ភ្លេង -> ច្រៀង​ឡើង​វិញ

Saturday, January 14, 2012

បទ៖ សម្រស់​កោះ​កុង [ស៊ីន ស៊ីសាមុត]



I. ឱ! ខែត្រ​កោះ​កុង​ឋិត​ក្នុង​ចិត្ត​ខ្ញុំ ជា​ស្ថាន​សួគ៌​សុខ​ភិរម្យ សែន​ក្សាន្ត​សុខុម​ដែល​ខ្ញុំ​ស្នេហា ទេសភាព​ទាំង​ឡាយ​ផ្សព្វផ្សាយ​គន្ធា ជា​គ្រឿង​អលង្ការ មក​រចនា​សម្រស់​កោះ​កុង។

II. ស្រមៃ​ដូច​ឋិត​នា​ស្ថាន​កេនរ នារី​ភុំផាន​បវរ​តុប​តែង​លម្អ​ដូច​ក្ងោក​ពេន​ពន់ ទុំ​លើ​ក្បាល​ទូក​សែន​សម​ទ្រើស​ទ្រង់ សក់​វែង​រលើប​រលោង ភក្ត្រ​ផូរផង់​ដូច​កិន្នរី។

R. ជាប់​ចិត្ត​គយ​គន់​អរុណ​រៀង​រះ ទូក​មីរ​ដេរដាស កម្រ​ប្រទះ​ទេសភាព​ប្រពៃ ជាប់​ចិត្ត​គយ​គន់​សាយណ្ហ​សម័យ រលក​រលេញ​ចាំង​រស្មី ដូច​ពេជ្រ​ឆ្នៃ​រចនា។

III. នារី​ស្លៀក​ពាក់​ឆ្លុះ​ពណ៌​គ្រប់​យ៉ាង អង្គុយ​ក្រោម​ដើម​កោង​កាង សម្អិត​សម្អាត​ងូត​ទឹក​ដ៏​ថ្លា ខ្លះ​ស្លៀក​ពាក់​ខ្លី​អាវ​ស្ដើង​សង្ហា ខ្យល់​ផាត់​មក​ប៉ះ​កាយា ផ្គាប់​នេត្រា​បុប្ផា​កោះកុង។

ភ្លេង -> R -> III

បទ៖ ថ្នម​អើយ​ថ្នម [សាមុត - សុទ្ធា]



I. ប៖ ថ្នម​អើយ​ថ្នម បី​បម​បំពេ​គេង​កើយ​ឱរា មិន​អាច​សៅហ្មង​ឡើយ​ណា ស្នេហា​ត្រួយ​បណ្ដូល​ចិត្ត។

II. ស៖ ថ្នម​អើយ​ថ្នម សូម​ថ្នម​បំពេ​អស់​មួយ​ជីវិត សូម​ស្នេហ៍​មេត្តា​អាណិត ជីវិត​កំព្រា​អូន​ផង។

R. ប៖ អូន​ធ្លាប់​ស្គាល់​ចិត្ត​បង​ហើយ កែវ​បង​អើយ​កែវ​កុំ​កើត​ទុក្ខ​សៅហ្មង។ ស៖ អូន​អរ​ពេក​កន្លង រស់​ជិត​ទ្រូង​បង​ស្នេហ៍​ជា​ចំណង​លុះ​មរណា។

III. រួម៖ ថ្នម​អើយ​ថ្នម យើង​ព្រម​ស្ម័គ្រ​ស្មោះ​លុះ​សូន្យ​សង្ខារ ដូច​មេឃ​និង​ហ្វូង​តារា ដូច​ផ្កា​និង​ទឹក​សន្សើម។

ភ្លេង -> R -> ៣